ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំងឆ្នាំនេះ និងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពី ថ្ងៃទី ២០ - ២១ ខែវិច្ឆិកា ដោយមានការរៀបចំកម្មវិធីប្រពៃណីយ៉ាងសប្បាយរីករាយ ។
កីឡាករទូក ង ម្នាក់ដែលត្រៀមខ្លួននឹងចូលរួមប្រណាំងក្នុងកម្មវិធីនេះនាថ្ងៃស្អែក បានប្រាប់កាសែតព្រៃនគរថា ឆ្នាំនេះ ទូក ង ដែលចូលរួមប្រកួត មានចំនួន ៣៣ គ្រឿង ក្នុងនោះមានទូក ង ស្ត្រី ចំនួន ៧ គ្រឿង ផងដែរ ។
កីឡាកររូបនេះដដែលបានបន្តទៀតថា ក្រៅពីកម្មវិធីប្រណាំងទូក ង ក្នុងខេត្តក៏ មានរៀបចំកម្មវិធីរាត្រីសមោសរ ពិធីតាំងពិពណ៌វប្បធម៌ខ្មែរនៅកម្ពុជាក្រោម ពិធីលយប្រទីបនៅក្នុងទន្លេ Maspéro និងពិធីអកអំបុកសំពះព្រះខែនៅតាម ផ្ទះ និងវត្តអារាមនារាត្រីថ្ងៃ ១៥ កើតខែកក្តិក ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ខានស្អែក នេះ ។
កម្មវិធីបុណ្យ ប្រណាំង ទូក ង អកអំបុក លយប្រទីប សំពះព្រះខែ ត្រូវបានជន ជាតិខ្មែរ នៅកម្ពុជាក្រោម ឬភាគខខាងត្បូងនៃប្រទេសវៀតណាមរៀបចំឡើង ជារៀងរាល់ឆ្នាំមិនដែលខានទោះបីពួកគាត់សព្វថ្ងៃកំពុងរស់នៅក្រោមនឹមត្រួតត្រា ពីសំណាក់រដ្ឋាភិបាលយួនក្រហម( Viet Rouge) យ៉ាងណាក៏ដោយ ។
ប្រភពព័ត៌មានពីខេត្តព្រះត្រពាំង បានឲ្យដឹងថា ឆ្នាំនេះ នៅតាមវត្តអារាម ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមមិនត្រូវបានអនុញ្ញាតឲ្យបង្ហោះគោមតាមប្រពៃ ណីជាតិទេ ដោយនាយករដ្ឋមន្ត្រីវៀតណាមបានចេញក្រិតមួយហាមការបង្ហោះ គោមទូទាំងប្រទេសកាលពីឆ្នាំទីមិញ ។






0 comments:
Post a Comment